Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ទីរពេទ្យ​ឯកជនចំនួន៣ ទទួលបានសិទ្ធិ​ព្យាបាល​អ្នកជំងឺកូវីដ​១៩

ក្រសួងសុខាភិបាល​កម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា ខ្លួន​បានអនុញ្ញាតជាផ្លូវការឲ្យ​សេវាសុខាភិបាល​ឯកជន​ចំនួន ៣ទីតាំង មាន​សិទ្ធិ​ពិនិត្យ ថែទាំ និងព្យាលបាលអ្នកជំងឺកូវីដ​១៩ ព្រមទាំងទទួលបាន​សិទ្ធិ​ធ្វើតេស្ត​រហ័ស​រកអង់ទីហ្សែនកូវីដ​១៩ផងដែរ។

មន្ទីរពេទ្យ​ឯកជនទាំង៣នោះ រួម​មាន៖
១.មន្ទីរពេទ្យ សង់ត្រាល់ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២.មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ស្ថិត​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣.មន្ទីរពហុព្យាបាល​វិសាលសុខ ស្ថិត​នៅ​ផ្លូវ​មុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

Advertisement
Advertisement