Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្តចុះចំណោទដាច់ហ្រ្វាំងក្រឡាប់របួសមនុស្ស​៥នាក់​នៅ​ភ្នំព្រឹក

(បាត់ដំបង) – មនុស្ស​ចំនួន​៥នាក់​ត្រូវ​គេរាយការណ៍ថា បានរងរបួសធ្ងន់ និង​ស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកឥដ្ឋ នៅ​ចំណុច​ភូមិ​ថ្នល់បត់ ឃុំ​អូរ​រំដួល ស្រុកភ្នំព្រឹក កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២១។

លោក ផាន់ ស្រស់ នាយប៉ុស្តិ៍រដ្ឋបាលអូររំដួល បានឲ្យ​ដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ញ ០៤៤៧ ភព៣ បានធ្វើដំណើរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចផ្លូវកោង និងចុះចំណោតភ្នំ នៃភ្នំព្រឹកផងនោះក៏ច្រឡោតជម្រុលទៅមុខលឿនហើយអ្នកបើកបរបានជាន់ហ្វ្រាំងដែរតែមិនជាប់ ស្រាប់តែក្រឡាប់ជាច្រើនត្រឡប់បណ្តាលមនុស្សចំនួន៤នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះជួយដល់ជនរងគ្រោះទាំងប្រាំនាក់ ដើម្បីដឹកយកទៅព្យាបាលរបួស នៅឯមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

Advertisement
Advertisement