Connect with us

Hi, what are you looking for?

ក្នុងស្រុក

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បដិសេធរឿងកិបកេងលុយមន្រ្តីក្រោមឱវាទ

តាមរយៈក្រុមព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃស្នងការដ្ឋាននគរបាលជាតិ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការច្រានចោល និង​បដិសេធ​ចំពោះ​ព័ត៌មានដែលផ្សាយថា លោក​បានកិបកេងថវិការបស់មន្រ្តីក្រោមឱវាទ ដែលកំពុងអនុវត្តវិធានការបិទខ្ទប់។

បើតាមក្រុមព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃស្នងការដ្ឋាននគរបាលជាតិថា ដំណេីររឿងជាក់ស្តែង គឺអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ បានទទួលថវិកាពីផែនភស្តុភារ​ និងហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលជាការឧបត្ថម្ភរបស់សាលារាជធានីភ្នំពេញ សម្រាប់ផ្តល់ជូនកងកម្លាំងអនុវត្តវិធានការបិទខ្ទប់នៅតំបន់ក្រហមរាជធានីភ្នំពេញ​ រយ:ពេល​ ១៤ថ្ងៃ​ ដោយក្នុងផែនការត្រូវប្រេីប្រាស់កម្លាំងខណ្ឌចំនួន​ ១៣០នាក់​ ក្នុង​ ១៣គោលដៅ​ ជាក់ស្តែងកម្លាំងសរុបរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យមានរហូតដល់​ ២៤០នាក់​ ហេីយកម្លាំងដែលមិនមានក្នុងផែនការក៏បានចូលរួមជួយឆ្លាស់វេនគ្នាប្រចាំការតាមគោលដៅដូចគ្នា​។

ដូច្នេះហេីយទេីបពេលទទួលបានថវិកាសរុបភ្លាម​ លោកអធិការបានធ្វេីការកោះប្រជុំជាមួយលោកអធិការរង​ សួរទៅគ្រប់ប៉ុស្តិ៍​ គ្រប់គោលដៅ​ និងមន្ត្រីផងដែរ​ ដេីម្បីទទួលបានការឯកភាព​ និងចុះសម្រុងគ្នាជាមុន​ មុននឹងធ្វេីការបែកចែកថវិកានេះផង​ដែរ​ ព្រោះថា ដោយការគិតគូរ​ និងយកចិត្តទុកដាក់របស់លោកអធិការ​ ក៏ដូចជាចង់ឲ្យកម្លាំងទាំងអស់ចំណុះអធិការមានការសាមគ្គីគ្នាល្អ​ ទេីបលោកអធិការសម្រេចចិត្តបែងចែកថវិការួមដែលបានទទួលមកនោះ​ ចែករំលែកពីការផ្តល់ជូនកម្លាំង​ ១៣០នាក់​ ទៅជាការបែកចែកជូនកម្លាំងសរុបចំនួន​ ២៤០នាក់វិញ។​

ការបែងចែកបែបនេះ ក៏​ព្រោះថា កម្លាំងទាំងអស់សុទ្ធតែហត់​ និងធ្វេីការដូចគ្នា​ បេីទទួលបានតែ​ ១៣០​នាក់​ ហេីយ​ ១១០នាក់ទៀតធ្វេីការដែរ​ តែមិនបានទទួល​ នោះបាតុភាពនិងកេីតមានឡេីង​ ហេីយប្រាកដជាមានការអាក់អន់ចិត្ត​មិនសប្បាយចិត្ត​ ព្រោះធ្វេីការដូចគ្នា​ ម្នាក់បាន​ ម្នាក់អត់បាន​ ដូច្នេះហេីយនេះជាហេតុផលដែលលោកអធិការសម្រេចចិត្តបែងចែកថវិកាទាំងនោះឲ្យបានដល់កម្លាំងគ្រប់ៗគ្នាទាំងអស់​៕

Advertisement
Advertisement