Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងកូវីដ១៩ ចំនួន ៥០ម៉ឺនដូសទៀត នឹង​ដឹកមកដល់កម្ពុជា​នៅថ្ងៃទី១១ ឧសភា

វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ចំនួន៥០ម៉ឺនដូសបន្ថែមទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ឧសភាខាងមុខនេះ ខណៈ៥០ម៉ឺនដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី ១៥ ឧសភា។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសំឡេងនៅថ្ងៃទី៥ ឧសភា។

បើតាម​ការ​ប្រកាស​ របស់សម្តេចតេជោ វ៉ាក់សាំង ចំនួន៥០ម៉ឺនដូសដែល​នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ឧសភាខាងមុខនេះ នឹងត្រូវ​ចាក់ជូនដល់ប្រជាពលរដ្ឋរស់​នៅក្នុងតំបន់ក្រហម។ «សម្រាប់តំបន់ក្រហម! បើចាក់មិនទាន់អស់ប្រជាជន គឺមិនដកកម្លាំងឡើយ។ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នៅថ្ងៃទី១១ និង៥០ម៉ឺនដូស នៅថ្ងៃទី១៥ ខាងមុខនេះ ហើយយើងនឹងចាក់ឱ្យអស់ប្រជាជននៅតំបន់នេះ»

Advertisement
Advertisement