Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកជួញដូរគ្រឿងញៀន២នាក់ ត្រូវ​សមត្ថកិច្ច​ស្រុក​គិរីវង់ចាប់ខ្លួន

(តាកែវ) – ជនសង្ស័យជាមុខសញ្ញាជួញដូរ នឹងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកគីរីវង់ ចាប់ឃាត់ខ្លួន រួមនឹងថ្នាំញៀន ចំនួន០៤កញ្ចប់។

ការចុះបង្រ្កាបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្ទះរបស់ឈ្មោះសៀន ថន នៅក្នុងភូមិភ្ងាស ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ។

លោក យ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា ដោយ​ការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកបានដឹកនាំកម្លាំងជំនាញចុះល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចផ្ទះរបស់ឈ្មោះ សៀន ថន ស្ថិតភូមិភ្ងាស ឃុំអង្គប្រាសាទ ស្រុកគិរីវង់​ ខេត្តតាកែវ​ ក៏បានប្រទះឃើញសង្ស័យ២នាក់កំពុងជួញដូរ​ចែកចាយនូវសារធាតុញៀន ភ្លាមនោះសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនសួរនាំ និង​ឃាត់ខ្លួនតែម្តង។

ជនសង្ស័យទី១.ឈ្មោះ រ័ត្ន អូរ ភេទប្រុស អាយុ១៦ឆ្នាំមានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ(ជាមុខសញ្ញាធ្លាប់ជាប់ពន្ទនាគារ០១លើកក្នុងឆ្នាំ២០១៩)។ ជនសង្ស័យទី២.ឈ្មោះស៊ាប ហេង ភេទប្រុស អាយុ ១៥ឆ្នាំ មានលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់)។

ក្នុងពេលឃាត់ខ្លួនរកឃើញម្សៅក្រាមថ្លាពណ៍ចំនួន០៤កញ្ចាប់តូចនិងទូរស័ព្ទដៃចំនួន០២គ្រឿងនិងកូនសោមួយចំនួន៕

Advertisement
Advertisement