Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ខេត្ត​តាកែវបញ្ជាក់ពីករណីស្លាប់របស់បុរសម្នាក់ដោយ​សារ​ជំងឺកូវីដ១៩

រដ្ឋបាលខេត្តតាកែវ​បាន​បញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា មានបុរស​ម្នាក់អាយុ ៤៥ឆ្នាំ មានអាសយដ្ឋាន​នៅ​ភូមិ​ដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង បានស្លាប់​ដោយ​សារ​ជំងឺកូវីដ១៩ ក្រោយ​ពី​គាត់បាន​ចូល​មក​សម្រាកនៅមន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ដោយមានអាការៈចុកណែនក្នុងទ្រូង និង​ទល់នោម។

បុរសម្នាក់នេះ មាន​មុខរបរជិះ​ម៉ូតូលក់ម្ហូប​តាម​ភូមិ​នានា និង​មានជំងឺទឹកនោមផ្អែម លើសឈាមរ៉ាំរ៉ៃជាង១០ឆ្នាំ និង​រលាកស្រោមពោះ ដោយធ្លាយក្រពះ។

៣ថ្ងៃមុនមកដល់មន្ទីរពេទ្យ គាត់បានទៅ​ពិគ្រោះ​ជំងឺនៅ​គ្លីនិកឯកជន តឹក ប៊ុនហូញ ថ្នល់បត់ ខេត្តតាកែវ ដោយ​បញ្ហា​ទល់នោម៕

Advertisement
Advertisement