Connect with us

Hi, what are you looking for?

អន្តរជាតិ

WHO៖ ឥណ្ឌាក្នុងចំណោម៤នាក់ ស្លាប់ម្នាក់​ដោយកូវីដ ប្រភេទថ្មី

អ្នក​ស្លាប់​ដោយសារករណីកូវីដ-១៩ នៅតែជាហានិភ័យធ្ងន់ធ្ងរនៅឥណ្ឌា

អន្តរជាតិ ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធទី ៥ ឧសភាថាប្រទេសឥណ្ឌាមានចំនួន ៤៦ភាគរយ នៃករណីកូវីដ-១៩ថ្មី ដែលក្នុងនោះ ក្នុងចំណោម៤នាក់​ បានប្រឈម នឹងការស្លាប់ម្នាក់ ។ នេះបើតាមការផ្សាយរបស់cna នាព្រឹកថ្ងៃទី០៦ ឧសភា ឆ្នាំ ២០២១ នេះ ។​

អ្នក​ស្លាប់​ដោយកូវីដ-១៩ នៅតែជាហានិភ័យធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌា

ការកើនឡើង នៃមេរោគឆ្លងនៅក្នុងប្រទេសឥណ្ឌារួមទាំងការឆ្លងថ្មីបានធ្វើឲ្យមន្ទីរពេទ្យអស់គ្រែ និងអុកស៊ីហ៊្សែន និងកន្លែងបញ្ចុះសព ឬបូជាសព  ។ មនុស្សជាច្រើនបានស្លាប់ដោយមូលហេតុភាពយឺតយ៉ាវ នៃរថយន្តសង្គ្រោះបន្ទាន់ និងអុកស៊ីសែន។

ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីថ្មីជិត ២,៦ លាន ដែលកើនឡើង ២០ ភាគរយកាលពីសប្តាហ៍មុន និងមានអ្នកស្លាប់ ២៣ ២៣២ នាក់ ៕

Advertisement
Advertisement