Connect with us

Hi, what are you looking for?

អន្តរជាតិ

វេជ្ជបណ្ឌិត​ហ្វីលីពីន៩នាក់​ត្រូវ​បាត់បង់ជីវិត ដោយសារ Covid​-19​

ប្រទេស​ហ្វីលីពីន​បាន​ឲ្យដឹង​ថា វេជ្ជបណ្ឌិត​របស់​ខ្លួន​សរុប​ចំនួន៩នាក់​ហើយ​ត្រូវ​បាន COVID​-19 ឆក់​យកអាយុ​ជីវិត ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​ពុំ​ទទួល​បាន​សម្ភារៈ​សម្រាប់​ការពារ​ខ្លួន​គ្រប់គ្រាន់។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia។

វេជ្ជបណ្ឌិត​ហ្វីលីពីន៩នាក់​បាន​បាត់បង់ជីវិត​ដោយសារតែ​ជំងឺ COVID​-19 ខណៈ​ដែល​មន្ទីរពេទ្យ​មួយចំនួន​កំពុងតែ​រង​សម្ពាធ​ដោយសារ​ការ​កើនឡើង​នៃ​ចំនួន​អ្នកជំងឺ ប៉ុន្តែ​ខ្វះ​ខា​តបរិ​ក្ខា​ការពារ​វេជ្ជសាស្ត្រ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​សកល​នេះ។

ដោយឡែក​មន្ទីរ​ពេទ្យ​ធំៗ​ចំនួន៣ នៅ​រដ្ឋធានី​ម៉ានីល បាន​ប្រកាស​ថា នឹង​មិន​ទទួលយក​ករណី COVID​-19 ថ្មីទៀត​នោះ​ទេ ព្រោះ​គ្មាន​កន្លែង​សេសសល់​នោះ​ឡើយ។

សូម​បញ្ចាក់​ថា មកទល់​នឹង​ពេលនេះ​ប្រទេស​ហ្វីលីពីន​មាន​ករណី​ឆ្លង​ជំងឺ COVID​-19 សរុប​ចំនួន ៧០៧នាក់ ក្នុង​នោះ​ស្លាប់ ៤៥នាក់ និង អ្នកជា​សះស្បើយ ២៨នាក់​៕

Advertisement
Advertisement