Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញបន្ត​បិទ​ផ្សាររដ្ឋ និង​ផ្សារ​មិនរៀបរយទាំងអស់ រហូតដល់ថ្ងៃទី១៤ ឧសភា

កាលពីល្ងាចថ្ងៃម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ​សេចក្តីសម្រេច ដោយ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយទាំងអស់ រយៈពេល​៧ថ្ងៃទៀត ពោល​គឺរហូតដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២១។

រដ្ឋបាលរាជធានីភ្នំពេញ​បញ្ជាក់ថា ការបន្ត​ផ្អាកនេះ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

បើតាម​ការ​លើក​ឡើងរបស់​លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថា ផ្សារមិនរៀបរយ ត្រូវបានរកឃើញថា គឺជាទីតាំងដែលងាយក្នុងការចម្លង​ជំងឺកូវីដ១៩ ដោយ​កន្លងមក​គេក៏បានរកឃើញ​អាជីវករជាច្រើនបានឆ្លង​ជំងឺកូវីដ១៩ផងដែរ៕

Advertisement
Advertisement