Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

ក្រសួងអប់រំ ដាក់ឲ្យដំណើរការ កម្មវិធីស្វ័យសិក្សា MoEYS E-Learning

(ភ្នំពេញ) – ក្រសួងអប់រំ យុវជន និង​កីឡា នៅថ្ងៃនេះ បានប្រកាស​ពី​ការ​ដាក់ឲ្យដំណើរការ​កម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា MoEYS E-Learning សម្រាប់សិស្សានុសិស្សគ្រប់កម្រិតធ្វើការសិក្សា ក្នុងបរិបទ នៃការរាតត្បាតជំងឺកូវីដ១៩។

សម្រាប់កម្មវិធីទូរស័ព្ទថ្មីនេះ ក្រសួងអប់រំរំពឹងថា នឹងផ្តល់ជា​ជម្រើស​មួយ​បន្ថែមទៀត ក្នុងការ​អនុវត្តទស្សនាទាន «គន្លងជីវិតថ្មីក្នុងវិស័យអប់រំ» នៅកម្ពុជា ដែលសិស្សានុសិស្ស​នៅកម្រិតចំណេះទូទៅ អាច​ធ្វើស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់ និង​ជាឧបករណ៍​អប់រំ​ដ៏​ប្រសើរ​មួយ​ទៀត​សម្រាប់ លោកគ្រូ អ្នកគ្រូ ក៏ដូចជា​អ្នក​អាណាព្យាបាល ក្នុងការ​ជួយ​បង្រៀនកូននៅផ្ទះ ចង្អុល​បង្ហាញ និង​តម្រង់ទិស​សិក្សា​ដល់កូនៗ និង​សិស្សានុសិស្ស ឲ្យ​សិក្សា​បំពេញ​បន្ថែម រំលឹកមេរៀន ឬរៀនត្រៀម​សម្រាប់មេរៀន​ណាមួយ​ដែលចាំបាច់ នៅ​គ្រប់កម្រិត និង​គ្រប់​ភូមិ​សិក្សា នៃការអប់រំ​ចំណេះទូទៅ។

ដើម្បីទទួលបានកម្មវិធីនេះ សិស្សានុសិស្ស លោគ្រូ អ្នកគ្រូ អាណាព្យាបាល និង​សាធារណជន អាចទៅទាញយក​ពី App Store, Google Play ឬ​ AppGallery ដោយវាយឈ្មោះ MoEYS E-Learning ហើយ​អានសេចក្តីណែនាំបច្ចេកទេស ដែលមាននៅក្នុងកម្មវិធីស្រាប់។

Advertisement
Advertisement