Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជរដ្ឋាភិបាល ដាក់ផែនការស្វែងរកវ៉ាក់សាំងជូនពលរដ្ឋ ឱ្យរួចរាល់នៅឆ្នាំ២០២២

(ភ្នំពេញ) – យោង​តាមផែនការយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា នឹង​អាច​ស្វែងរក​វ៉ាក់សាំង​ចាក់ជូនពលរដ្ឋ​ទូទាំងប្រទេស​ឲ្យ​រួចរាល់នៅក្នុងឆ្នាំ​២០២២ខាងមុខ។

យ៉ាងណាក៏ដោយ ពេលនេះ រាជរដ្ឋាភិបាលកំពុងតែដំណើរការចាក់វ៉ាក់សាំង​សម្រាប់​តំបន់អាទិភាពខ្ពស់ អនុលោម​តាម​អភិក្រម «ផ្ការីក» ដោយ​ចាប់​ផ្តើម​ពី​រាជធានីភ្នំពេញ ដែលជា​បេះដូង នៃប្រទេស​ ហើយ​ពង្រីក​ចេញទៅ​តាមភាព​សំខាន់ នៃតំបន់ និង​ភាពប្រទាក់ក្រឡាគ្នា នៃសង្គម-សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​អាទិភាពខ្ពស់​ទាំងអស់។

ក្នុងនោះជា​ជំហានទី១ ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ការចាក់វ៉ាក់សាំង​នឹង​ផ្តោត​លើ​ក្រុមប្រជាជនចាប់ពីអាយុ​១៨ឆ្នាំ​ឡើងទៅ ដែល​ធ្វើការ និង​រស់​នៅ​រាជធានីភ្នំពេញ និង​ខេត្តកណ្តាល ដែលមាន​សរុប​ជិត ២លាន៥សែននាក់ ដោយ​ត្រូវ​ការ​វ៉ាក់សាំងជិត៥លានដូស។

ជំហានទី២ ពីពាក់កណ្តាល​ខែកក្កដា ដល់ខែកញ្ញា ផ្តោត​លើ​ក្រុមប្រជាជន ធ្វើការ និងរស់នៅ​ក្នុង​ខេត្ត​ចំនួន១១ គឺខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ក្រុងព្រះសីហនុ ស្វាយរៀង សៀមរាប បន្ទាមានជ័យ កែប និង​កំពត។

ជំហានទី៣ ពីខែតុលា ដល់ខែវិច្ឆិកា ផ្តោត​លើ​ក្រុមប្រជាជនដែលធ្វើការ និង​រស់​នៅ​ខេត្ត​ចំនួន ១២ មានខេត្តកោះកុង ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង ស្ទឺងត្រែង ត្បូងឃ្មុំ រតនគិរី ព្រះវិហារ កំពង់ធំ ក្រចេះ និង​មណ្ឌលគិរី៕

Advertisement
Advertisement