Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាសូរណាស់! ៦នាក់ស្លាប់ក្នុងភ្លើង ព្រោះតែចេញមិនរួច មានទាំងទារកក្នុងផ្ទៃទៀត

(កំពង់ឆ្នាំង) – មនុស្ស​ចំនួន៦នាក់ ព្រមទាំង​ទារក​ក្នុង​ផ្ទៃផង ត្រូវ​គេ​រាយការណ៍​ថា បានស្លាប់នៅ​ក្នុង​ហេតុ​ការ​ណ៍​អគ្គិភ័យ​ដ៏​មួយ កាលពីវេលាម៉ោង​ប្រមាណ ៩យប់ ថ្ងៃទី៩ ខែឧសភា នៅចំណុច​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង។

បើតាម​​សមត្ថកិច្ច​ថា ពេលមានអគ្គិភ័យកើតឡើង ​មនុស្ស​៦​នាក់ និង​ទារក​ម្នាក់ទៀត​នៅក្នុង​ផ្ទៃ​បានជាប់គាំង​នៅ​ខាងក្នុង​ផ្ទះ ចេញ​មិន​រួច​ ទើប​បណ្តាលអោយ​ឆេះ​ស្លាប់​ទាំងអស់​រួម និង​សម្ភារៈ​ក្នុងផ្ទះ​ឆេះ​អស់​គ្មាន​សល់។

ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​ឆេះនេះ ត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​ក្នុងផ្ទះ ។​

សូម​បញ្ជាក់ថា ​ផ្ទះ​ដែល​ឆាបឆេះ​ខាងលើ​នោះ មាន​ទំហំ ៧x១២​ម៉ែត្រ​ ជា​របស់​ឈ្មោះ ន​ន់​សារ៉េត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ​ខាងលើនេះ៕

Advertisement
Advertisement