Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកដំណើរពីភ្នំពេញ និង​ខេត្តព្រះសីហនុ ទៅខេត្ត​សៀមរាប ៥នាក់ ត្រូវ​រកឃើញ​វិជ្ជមានវីរុស​កូវីដ១៩

(សៀមរាប) – រដ្ឋបាលខេត្តសៀមរាប បាន​ឲ្យដឹងថា កាលពីថ្ងៃទី៩ ខែឧសភា គេបានរកឃើញ​ករណីវិជ្ជមានវីរុស​កូវីដ​ចំនួន ៥នាក់ ដែលជាអ្នកដំណើរ​មក​ពីខេត្តព្រះសីហនុ និង​​រាជធានីភ្នំពេញ។

ការរកឃើញ​នេះ គេក្រោយ​ពី​មានការ​សង្ស័យ ហើយ​ក្រុម​ការងារ​បាន​យកសំណាក និង​ធ្វើ​ចត្តាឡីស័កពួកគេ។

ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្តសៀមរាប ក៏​បានបង្ហាញអត្តសញ្ញាណពួកគេផងដែរ ដែលរួមមាន៖

១- ឈ្មោះ រ៉ែម អូន ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

២- ឈ្មោះ ហៃ ថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

៣- ឈ្មោះ សន ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

៤- ឈ្មោះ យាន តាក់ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់ ឃុំយាង ស្រុកពួក ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

៥- ឈ្មោះ ស្រឿរ គឹមឡាង ភេទស្រី អាយុ១៧ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៣នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

Advertisement
Advertisement