Connect with us

Hi, what are you looking for?

ក្នុងស្រុក

នៅបាត់ដំបង រកឃើញ​ករណីវិជ្ជមានកូវីដ​១៩ ចំនួន ៦នាក់ ជាពលករមកពីថៃ និងអ្នក​មកពីប៉ោយប៉ែត

បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់រដ្ឋបាលខេត្ត​បាត់ដំបងឲ្យដឹងថា គេបានរកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ចំនួន ៦នាក់​កាលពីថ្ងៃទី៩ ឧសភា ម្សិលមិញ ដោយ​ក្នុងនោះ ៥នាក់ជាពលករវិលត្រឡប់មកពីប្រទេសថៃ និង១នាក់ ជាជនបរទេសធ្វើដំណើរមកពីក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ថា គិត​មក​ទល់ពេលនេះ ខេត្ត​បាត់ដំបងមានអ្នកជំងឺកូវីដ​១៩ សរុប​ចំនួន ៤៨នាក់ ក្នុងនោះព្យាបាលជា​សះស្បើយ​ចំនួន ២៩នាក់ និង​កំពុងសម្រាកព្យាបាល​ចំនួន ១៩នាក់៕

Advertisement
Advertisement