Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកឧកញ៉ា តុង ចំរើន ឧបត្ថម្ភមេទឹកថ្នាំសម្លាប់មេរោគចំនួន ៣.០០០លីត្រ ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញទទួល មេទឹកថ្នាំសម្លាប់មេរោគចំនួន ៣.០០០លីត្រ ពីលោកឧកញ៉ា តុង ចំរើន ដែលបានឧបត្ថមដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា តុង ចំរើន បានឧបត្ថម្ភមេទឹកថ្នាំសម្លាប់មេរោគជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement