Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជាងដែក​ម្នាក់នៅ​ខេត្ត​បាត់ដំបង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធនឹង​ករណីកាន់កាប់អាវុធខុសច្បាប់

បុរសវ័យ​ ២៣ឆ្នាំម្នាក់ រស់នៅ​ក្នុង​សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែលមាន​មុខរបរជាជាងដែក ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២១កន្លងទៅថ្មីៗនេះ ពីបទកាន់កាប់ និង​ដឹកជញ្ជូនអាវុធខុសច្បាប់។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ច​បានរកឃើញ​កាំភ្លើង អឹម១៦ ចំនួន០១ដើម, បង់អឹម១៦ ចំនួន១០ បង់, បង់អាកា ៤៧ ចំនួន ៤បង់, បង់ម៉ាត់តាយ៉ែតចំនួន ០២បង់, គ្រាប់កាំភ្លើងអឹម១៦ចំនួន ២៤២គ្រាប់, គ្រាប់កាំភ្លើងអាកា៤៧ចំនួន ៦៤ គ្រាប់, គ្រាប់ខ្ចិបអាកា ៤៧ចំនួន ០៧ គ្រាប់, គ្រាប់ម៉ាត់តាយ៉ែតចំនួន ០៩ គ្រាប់, មីនចំនួន ០៤ គ្រាប់, ទូសសៀចំនួន ០១, ស្បែកជើងកវែងយោធាចំនួន ០២គូ, ឯកសណ្ឋានប៉ារ៉ាចំនួន ០១កំប្លេ, អាវភ្លៀងយោធាចំនួន ០១, ទូរស័ព្ទចំនួន ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី៕

Advertisement
Advertisement