Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងនៅវិទ្យាល័យជាស៊ីមបឹងកេងកង កាលពីព្រឹកថ្ងៃទី២ ឧសភា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹង​ថា មានអ្នកជំងឺកូវីដ​១៩ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅ​វិទ្យាល័យ​ជាស៊ីមបឹងកេងកង ដែលស្ថិត​នៅ​ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២ ឧសភា ឆ្នាំ​២០២១ ចន្លោះ​ម៉ោង៧ ដល់​ម៉ោង ៩ និង៣០នាទីព្រឹក។

អនុគណៈកម្មការបានធ្វើការអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​បានទៅចាក់វ៉ាក់សាំង​នៅទីតាំងនោះ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Advertisement
Advertisement