Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីឆ្លងកូវីដ១៩​នៅ​កម្ពុជាធ្លាក់ចុះជាបន្តបន្ទាប់ ក្នុង​រយៈពេល​១សប្តាហ៍​ចុងក្រោយនេះ

បើតាម​ការ​ប្រកាស​របស់ក្រសួងសុខាភិបាល​កម្ពុជានៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១នេះ​បានបង្ហាញថា ថ្ងៃនេះ​កម្ពុជា​មានករណីឆ្លងថ្មី ចំនួន ៤៨០នាក់ ជាសះស្បើយ ៣៥០នាក់ និង​ស្លាប់ ចំនួន៥នាក់។

ចំនួនរកឃើញករណីឆ្លងថ្មីនៅថ្ងៃនេះ បានធ្លាក់ចុះគួរ​ឲ្យ​កត់សម្គាល់ បើធៀបនឹងរយៈ​ពេល​៧ថ្ងៃចុងក្រោយនេះ។

ក្នុងនោះ ៖
៤- ឧសភា = ៩៣៨ករណី
៥- ឧសភា = ៦៧២ករណី
៦- ឧសភា = ៦៥០ករណី
៧- ឧសភា = ៥៥៨ករណី
៨- ឧសភា = ៥៣៨ករណី
៩- ឧសភា = ៥២០ករណី
១០- ឧសភា = ៥០៦ករណី

Advertisement
Advertisement