Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាវុធហត្ថខេត្តតាកែវ សហការជាមួយ​អាវុធហត្ថខេត្តកណ្តាល បង្រ្កាបករណីជួញដូរគ្រឿង ឃាត់ខ្លួន​មនុស្ស​២នាក់

(តាកែវ) – កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៏ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាសកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុច ភូមិព្រៃល្វាត្បូង ឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ ។

ក្នុងនោះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ឆែម ធា ( ហៅ វ៉ូ ) ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន: ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន)បានចំនួន ២៩កញ្ចប់(ធំ០៣ តូច២៩) ទម្ងន់១៤៩,៣១ក្រាម( ថ្លឹងទាំងសំបុត្រកង់)។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើបានសារភាពថា ខ្លួនទិញថ្នាំញៀនពីរឈ្មោះសូរិន( ហៅយួន)ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅម្ដុំស្រុកកោះធំ ខេត្តកណ្ដាល ។

ដោយបានការអនុញ្ញាតពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ធ្វើការពន្លាតដែនសមត្ថកិច្ចទៅស្រុកកោះធំ ខេត្តកណ្ដាល ដឹកនាំដោយលោក វរះសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការណ៏ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកោះធំ ខេត្តកណ្ដាល បានបើកប្រតិបត្តិការ ដោយ​ចាប់បានជនសង្ស័យម្នាក់ទៀត ឈ្មោះហុី សូរិន ( ហៅយួន) ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រតិបត្តិការនោះ កម្លាំង​ដកហូតវត្ថុតាងរួមមាន: ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន )ចំនួន១៧កញ្ចប់ទម្ងន់៣៣០,៦៦ក្រាម(ថ្លឹងទាំងសំបកថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២, សម្ភារៈសេពថ្នាំញៀននិងសម្ភារៈវេចខ្ចប់មួយចំនួន(ចូក០២), ទូរស័ព្ទដៃ ចំនួន០២ ម៉ាកអិនចុចពិល( ជនសង្ស័យលោតចូលទៅក្នុងទឹក ទូរស័ព្ទខូចទាំង០២) និងដាវចំនួន០១។

បច្ចុប្បន្នសំណុំរឿងនេះ ត្រូវ​បាន​រៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

Advertisement
Advertisement