Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុគ្គលិកហាង Pizza Company សាខាស្ទឹងមានជ័យវិជ្ជមានកូវីដ១៩

អនុគណៈកម្មការ​ស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា បុគ្គលិកធ្វើការ​នៅ​ហាង The Pizza Company សាខា ស្ទឹងមានជ័យ ដែលស្ថិតនៅលើផ្លូវ​២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានវិជ្ជមានកូវីដ១៩។

អនុគណៈកម្មការ បានធ្វើការ​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅហាង The Pizza Company សាខា ស្ទឹងមានជ័យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Advertisement
Advertisement