Connect with us

Hi, what are you looking for?

កីឡា

ខេត្តសៀមរាបមានអាទិភាពក្នុងការជ្រើសរើសរៀបចំការប្រកួតកីឡាស៊ីហ្គេម លើប្រភេទកីឡាទោចក្រយាន

(ភ្នំពេញ) – ខេត្តសៀមរាប ត្រូវបានកំណត់ជាខេត្តអាទិភាព ក្នុងចំណោមខេត្តមានសក្ដានុពលចំនួន៣ ដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន (ប្រណាំងកង់)។

បេីយោងតាមផែនការយុទ្ធសាស្ដ្រ មានខេត្តចំនួន៣ ត្រូវបានជ្រើសរើស​សម្រាប់​ត្រៀមរៀបចំការប្រកួតស៊ីហ្គេម លើប្រភេទកីឡារប្រណាំងកង់នោះ រួមមានខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ដែលជាខេត្តមានអំណោយផល​ទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍។

ក្នុងនោះ ខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័នព្រលានយន្ត​ ហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យានជាតិភ្នំគូលែន ដែលអាចរៀបចំការប្រកួតបានទាំងប្រភេទកីឡាកង់ភ្នំ និងកង់គក់។

ចំណែកខេត្តព្រះសីហនុ និងខេត្តកែបវិញ មានសក្ដានុពលស្រដៀងគ្នា ព្រោះជាខេត្តជាប់មាត់សមុទ្រ ជាក់ស្ដែងកាលពីដើមឆ្នាំ២០២០ ខេត្តទាំងពីរ ធ្លាប់ត្រូវបានសហព័ន្ធរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយភាពជោគជ័យ។ លើសពីនេះទៀត ខេត្តទាំងពីរក៏មានសក្ដានុពលផ្លូវថ្នល់ឡើងចុះភ្នំ ស្របតាមស្ដង់ដារបច្ចេកទេស ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្ដរបានផងដែរ។

តែយ៉ាងណាក្នុងចំណោមខេត្តទាំង៣ នេះ សៀមរាប គឺជាខេត្តអាទិភាពជាងគេ ក្នុងការជ្រើសរើសយកខេត្តនេះធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះក្រៅពីមានសក្ដានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប្រភេទកីឡាកីឡាករ-កីឡាការិនី គ្រូបង្វឹក និងធនធានមន្ដ្រីពាក់ព័ន្ធរបស់សហព័ន្ធភាគច្រើន ក៏ពួកគាត់ចេញពីខេត្តសៀមរាបនេះដែរ គឺជាខេត្តមានអំណោយផលគ្រប់បានយ៉ាង…៕

Advertisement
Advertisement