Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីថា បាត់វត្ថុបុរាណតម្លៃជាង​៤០ម៉ឺនដុល្លារនៅខេត្តកែប ឥឡូវ​អភិបាលខេត្ត​ថា វត្ថុបុរាណនោះនៅក្នុងសារមន្ទីរ

ក្រោយ​ពីមានការផ្សព្វផ្សាយ​ថា វត្ថុបុរាណ​ដែលអ្នក​នេសាទ​សមុទ្រម្នាក់បាន​ស្រង់ពីទឹកសមុទ្រ ហើយ​ត្រូវ​អាជ្ញាធរ​យក​ពីផ្ទះ​របស់​គាត់​ទៅរក្សា​ទុក ដែលពេលនេះ​លឺដំណឹងថា បាត់មិន​ដឹងទៅណានោះ ឥឡូវ​អភិបាល​ខេត្តកែប បានចេញមក​ធ្វើការបកស្រាយថា វត្ថុបុរាណមួយ​នេះ មិន​បានបាត់ទៅណាទេ គឺវាកំពុងរក្សា​ទុកនៅ​សារមន្ទីរ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងប្រាប់​សារព័ត៌មានក្នុងស្រុកថា រូបចម្លាក់នោះមិនបានបាត់ទៅណានោះទេ ពេលនេះកំពុងរក្សាទុកក្នុងសារមន្ទីរខេត្ត ហើយដែលថា រូបចម្លាក់នេះតម្លៃ៤០ម៉ឺនដុល្លារ គ្រាន់តែជាការបំប៉ោងព័ត៌មានតែប៉ុណ្ណោះ។

លោកថា ដោយមានការភ្ញាក់រលឹកពីសំណាក់ប្រជានេសាទ ក្រោយរើសបានរូបចម្លាក់នេះពីក្នុងសមុទ្រ ពួកគាត់បានយកមកប្រគល់ជូនលោកក្នុងនាមលោកជាអាជ្ញាធរដើម្បីថែរក្សាទុក។ ក្រោយពីទទួលបានពីបងប្អូនប្រជាពលរដ្ឋ លោកបានយករូបចម្លាក់នេះ ទៅរក្សាទុកក្នុងសារមន្ទីរខេត្តហើយដែរ។

«ចំពោះការបំប៉ោងព័ត៌មានថារូបចម្លាក់នេះមានតម្លៃប៉ុណ្ណេះប៉ុណ្ណោះ ជារឿងរបស់អ្នកថា តាមពិតរូបចម្លាក់នេះ យើងមិនទាន់ស្គាល់ថា ជារូបអ្វីឲ្យពិតប្រាកដ ជាវត្ថុបុរាណ ឬក៏មិនមេន ឬធ្វើពីអ្វីឲ្យពិតប្រាកដនោះទេ ហើយក៏មិនដឹងថា មានតម្លៃថ្លៃប៉ុណ្ណានោះដែរ ដោយរង់ចាំមន្ទីរជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃឲ្យពិតប្រាកដ»៕

Advertisement
Advertisement