Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តតាកែវរកឃើញ​ករណីឆ្លងក្នុងសហគមន៍ ៧នាក់ថែមទៀត ក្នុងនោះ ១នាក់បានស្លាប់

(តាកែវ) – បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា គេបានរកឃើញ​ករណីវិជ្ជមានវីរុស​កូវីដ​១៩ក្នុងសហគមន៍ចំនួន ៧នាក់ថែមទៀត គឺជាអាជីវករ និង​កម្មករារិនីរោងចក្រ។

ក្នុងនោះដែរ ក៏​មានអ្នកជំងឺម្នាក់របស់នៅឃុំលំពង់ ស្រុកបាទី បានស្លាប់នៅមន្ទីរពេទ្យ​បង្អែក​បាទី។

ជាមួយគ្នានេះដែរ រដ្ឋបាល​ខេត្ត​តាកែវ ក៏​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ ឬក្រុមគ្រួសារ​ដែលធ្លាប់បានប្រាស័យទាក់ទងដោយផ្ទាល់ និង​ប្រយោលជាមួយអ្នកជំងឺកូវីដ​១៩ទាំងនោះ សូមរាយការណ៍​ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និង​ប្រញ៉ាប់រួសរាន់ទៅយកសំណាក ដើម្បីវិភាគរក​វីរុស​កូវីដ​១៩ នៅ​តាម​មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ។

សូមអានសេចក្តីជូនដំណឹង៖

Advertisement
Advertisement