Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

Google ប្រឈមនឹងការផាកពិន័យ ១០០លានអឺរ៉ូនៅក្នុងប្រទេសអ៊ីតាលី ព្រោះតែដក​កម្មវិធីមួយ​របស់ក្រុមហ៊ុនប្រទេស​នេះ ពី Android Auto

កម្មវិធី Android Auto

សេចក្តីប្រកាសព័ត៌មាន​មួយ ដែលចេញផ្សាយដោយ Antitrust Authority របស់អ៊ីតាលី បានបញ្ជាក់ថា ក្រុមហ៊ុន Google អាចនឹង​ត្រូវពិន័យចំនួន ១០០ លានផោន ដោយផ្អែកលើហេតុផលដែលថា Google បានបដិសេធកម្មវិធីរបស់ JuicePass របស់ក្រុមហ៊ុន Enel X របស់អ៊ីតាលី ដែលជាកម្មវិធីមួយជួយអ្នកបើកបររកឃើញស្ថានីយសាកថ្មរថយន្តអគ្គិសនី។

កម្មវិធី Android Auto

ការស៊ើបអង្កេតរបស់អាជ្ញាធរបានរកឃើញថា Google បានដកកម្មវិធី JuicePass ចេញពីប្រព័ន្ធប្រតិបត្តិការ Android Auto អស់រយៈពេលជាងពីរឆ្នាំមកហើយ។ “ យោងតាមការរកឃើញរបស់អាជ្ញាធរបានអោយដឹងថា Google មិនបានអនុញ្ញាតិឱ្យ Enel X Italia បង្កើតនូវកម្មវិធី JuicePass ដែលអាចប្រើបានជាមួយ Android Auto នោះទេ”។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google នៅអ៊ីតាលីបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ក្រុមហ៊ុន Google “ មិនយល់ស្រប” ចំពោះសេចក្តីសម្រេចរបស់អាជ្ញាធរនេះ។ អ្នកនាំពាក្យបញ្ជាក់ថា Google ផ្តល់អាទិភាពដល់សុវត្ថិភាពនៅលើ Android Auto ហើយវាមានគោលការណ៍ណែនាំតឹងរឹងលើកម្មវិធីណាដែលវាគាំទ្រ។

យ៉ាងណាក៏ដោយ​ Enel X សង្ឃឹមថា Google នឹងដាក់បញ្ចូល​កម្មវិធី JuicePass របស់ខ្លួនដែលអភិវឌ្ឍន៍​សម្រាប់​កម្មវិធីបញ្ចូលថ្ម​ ទៅ​ក្នុង Google App ជាថ្មីម្តងទៀត៕

Advertisement
Advertisement