Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

១សប្តាហ៍​ក្រោយដាក់​ឲ្យ​ដំណើរការ មាន១៤ម៉ឺនគណនីបានចុះឈ្មោះ​ប្រើ​កម្មវិធីស្វ័យសិក្សា MoEYS E-Learning

បើតាមការប្រកាស​របស់ក្រសួងអប់រំបាន​បង្ហាញថា បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរ​ការ​អស់រយៈ​ពេល​មួយសប្តាហ៍ «កម្មវិធីស្វ័យសិក្សា MoEYS E-Learning» ត្រូវបានទាញយក និងចុះឈ្មោះចំនួនប្រមាណ ១៤ម៉ឺនគណនី នៃអ្នកប្រើប្រាស់ ទូទាំង២៥ រាជធានី ខេត្ត​។

សូម​បញ្ជាក់ថា កម្មវិធីស្វ័យសិក្សាថ្មី MoEYS E-Learning ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្តល់ជាជំនួយដល់សិស្សានុសិស្សទាំងអស់ក្នុងការ​សិក្សាដោយ​ខ្លួនឯង​តាម​ប្រព័ន្ធឌីជីថល ដែលជា​ការ​ឆ្លើយតបទៅនឹងផលប៉ះពាល់ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺរាតត្បាតកូវីដ-១៩។

នៅ​ក្នុង​កម្មវិធីនេះ សិស្សានុសិស្សអាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ កម្រងសៀវភៅសិក្សាចាំបាច់ សម្រាប់កម្មវិធីសិក្សាចំណេះទូទៅ និងលំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត៕

Advertisement
Advertisement