Connect with us

ក្នុងស្រុក

ម្សិលមិញ គ្រាន់តែស្រុកបាទី រកឃើញ​អ្នក​វិជ្ជមានកូវីដ១៩ រហូត​ដល់ទៅ ៥០នាក់

ចុះផ្សាយ

ថ្ងៃ

យោង​តាម​សេចក្តីជូនដំណឹង​របស់រដ្ឋបាលស្រុកបាទី កាលពី​ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា ស្រុកមួយ​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមានវីរុស​កូវីដ​១៩ សរុបចំនួន ៥០នាក់ ភាគច្រើន​ស្ថិត​នៅ​ក្នុង​ឃុំត្រពាំងសាប និងជាកម្មករនៅរោងចក្រ​សាន់បូរ។

ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកបាទី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកទៅតាមទីតាំង ដែលបានកំណត់ក្នុងនោះមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកបាទី ព្រមទាំងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕

Advertisement
error: Content is protected !!