Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីសុខាភិបាលបង្ហាញក្តីសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩ នឹងល្អឡើងវិញ បន្ទាប់ពីការឆ្លងថ្មីធ្លាក់ចុះ និង​មានករណីសះស្បើយច្រើន

រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបង្ហាញ​ពី​ក្តីសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាអាចនឹងវិលត្រឡប់មកភាពល្អប្រសើរវិញ ក្រោយចំនួនឆ្លងថ្មីនាពេលប៉ុន្មានថ្ងៃមកនេះធ្លាក់ចុះច្រើន ហើយ​ចំនួនអ្នក​ជាសះស្បើយមានកំណើនគួរឲ្យកត់សម្គាល់។

(ភ្នំពេញ) – លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបង្ហាញ​ពី​ក្តីសង្ឃឹមថា ស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាអាចនឹងវិលត្រឡប់មកភាពល្អប្រសើរវិញ ក្រោយពីមើលឃើញថា ចំនួនឆ្លងថ្មីនាពេលប៉ុន្មានថ្ងៃមកនេះ មានការធ្លាក់ចុះច្រើន ហើយ​ចំនួនអ្នក​ជាសះស្បើយវិញ ក៏​មានកំណើនគួរឲ្យកត់សម្គាល់។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏​នៅ​មិន​ទាន់ហ៊ាន​វាយតម្លៃចំពោះស្ថានភាពកូវីដ១៩នៅ​កម្ពុជានាពេលនេះដែរ ប៉ុន្តែលោកស្រីថា ជោគជ័យលើព្រឹត្តិការសហគមន៍២០ កុម្ភៈនេះ ឬមិនជោគជ័យ គឺអាស្រ័យលើប្រជាពលរដ្ឋ និងសហគមន៍ទាំងអស់ ចូលរួមតាមរយៈការបន្តអនុវត្តតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាដើម ជាមួយនឹងការចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់២ដូស។

ជាការកត់សម្គាល់ នាប៉ុន្មានថ្ងៃមកនេះ ចំនួនឆ្លងកូវីដ១៩ប្រចាំថ្ងៃមានការធ្លាក់ចុះជាបន្តបន្ទាប់ ចាប់ពី​ចំនួន​ខ្ពស់​បំផុតជាង៩រយនាក់ មកនៅ​ត្រឹមប្រមាណ៣រយនាក់ប៉ុណ្ណោះ ខណៈ​ដែលអ្នកជា​សះស្បើយ​ក៏​កើន​ឡើង ដោយមានរហូតទៅ​ដល់ជាង១ពាក់នាក់​៕

Advertisement
Advertisement