Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួង​ឲ្យ​បន្តប្រុងប្រយ័ត្ន ចំពោះបាតុភូត​ផ្គររន្ទះ និង​ខ្យល់កន្រ្តាក់ ដោយសារ​សប្តាហ៍​ខាងមុខ​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់មូសុងនិរតីខ្លាំង

ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹកថ្ងៃទី១៨ ឧសភា បានជូនដំណឹង​ដោយ​ក្រើន​រំលឹក​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ហើយ​សម្រាប់​បងប្អូនប្រជានេសាទ និង​អ្នក​ធ្វើទេសចរ​ណ៍​តាមទឹកនៅ​តំបន់សមុទ្រ សូម​ប្រយ័ត្ន​ចំពោះ​ល្បឿន​ខ្យល់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ…

ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹកថ្ងៃទី១៨ ឧសភា នេះ បានជូនដំណឹង​ដោយ​ក្រើន​រំលឹក​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ហើយ​សម្រាប់​បងប្អូនប្រជានេសាទ និង​អ្នក​ធ្វើទេសចរ​ណ៍​តាមទឹកនៅ​តំបន់សមុទ្រ សូម​ប្រយ័ត្ន​ចំពោះ​ល្បឿន​ខ្យល់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ព្រោះតែ​អំឡុង​សប្តាហ៍​ខាងមុខ​នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីខ្យល់​មូសុងនិរតីខ្លាំង The Strong Monsoon។

តាមក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​តំបន់​វាល​ទំនាប​កណ្តាល នឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយ​ក្នុង​កម្រិតពីមធ្យម​ទៅច្រើន ក្នុងនោះ​ក៏អាច​មាន​ផ្នែក​មួយ​ចំនួន​មាន​ភ្លៀងធ្លាក់ខ្លាំងផងដែរ។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាច​មាន​ភ្លៀងរាយប៉ាយក្នុង​កម្រិត​ពីមធ្យម​ទៅ​ច្រើន ខណៈ​តំបន់មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀងធ្លាក់ពីមធ្យម​ទៅ​ខ្លាំង ហើយ​នៅ​លើ​ផ្ទៃ​សមុទ្រ​នឹង​អាច​មាន​ភ្លៀងធ្លាក់ខ្លាំង ជាមួយ​នឹង​ខ្យល់​បក់ខ្លាំង និង​លក​សមុទ្រ​ខ្ពស់៕

Advertisement
Advertisement