Connect with us

Hi, what are you looking for?

អន្តរជាតិ

អ្នកស្លាប់ក្នុងជម្លោះអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាកើនឡើង ពេលអង្គការសហប្រជាជាតិជាប់គាំង

អគារ៦ជាន់របស់ប៉ាឡេស្ទីន ដែលរងការបាក់បែក ដោយគ្រាប់ដែលបាញ់ពីអាកាស

ហ្គាហ្សាៈការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំង និងការបាញ់រ៉ុក្កែតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្សទាំងសងខាងបន្ថែមទៀតកាលពីថ្ងៃអង្គារ (១៨ ឧសភា) ខណៈដែលមានភាពយឺតយ៉ាវក្នុងការចេញសេចក្ដីថ្លែងការណ៍ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីកិច្ចប្រជុំ ។ នេះបើតាមcna ចេញផ្សាយនាថ្ងៃទី១៩ ឧសភា នេះ ។​

អគារ៦ជាន់របស់ប៉ាឡេស្ទីន ដែលរងការបាក់បែកកាលពីម្សិលមិញ ដោយគ្រាប់ដែលបាញ់ពីអាកាស

យោងតាមក្រុ​មសុខាភិបាល នៅតំបន់ហ្គាហ្សាបានឱ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ២១៧ នាក់ក្នុងនោះមានកុមារចំនួន ៦៣នាក់ និងបានធ្វើឲ្យមនុស្សជាង ១៤០០នាក់រងរបួស ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

ប៉ូលីសបាននិយាយថា ចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែលបានកើនឡើងដល់ ១២ នាក់នៅពេលគ្រាប់រ៉ុក្កែតរបស់ពួកហាម៉ាសបានបាញ់នៅភាគខាងត្បូងតំបន់ Eshkol ហើយក៍បានសម្លាប់ជនជាតិថៃពីរនាក់ដែលធ្វើការនៅក្នុងរោងចក្រមួយ និងធ្វើឲ្យរងរបួសជាច្រើននាក់ទៀត ៕

 

Advertisement
Advertisement