Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញបន្ត​វិធានការរដ្ឋបាលទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ១៩ ប៉ុន្តែ​លើកនេះ​គ្មាន​តំបន់ក្រហមទេ

យោង​តាម​សេចក្តី​សម្រេច​ដែល​ចេញផ្សាយ​នៅ​រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២១នេះ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សម្រេច​បន្ត​វិធានការដ្ឋបាលដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺកូវីដ១៩ ដោយ​ចែកជា​២តំបន់ គឺតំបន់​លឿងទុំ និង​តំបន់​លឿង និង​គ្មាន​តំបន់ក្រហម​នោះទេ។

សម្រាប់តំបន់​លឿងទុំ នឹង​ត្រូវ​បន្ត​អនុវត្ត​រយៈ​ពេល​១សប្តាហ៍​ ដោយ​គិត​ចាប់ពីម៉ោង​សូន្យ​ថ្ងៃទី២០ រហូត​ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២១ ចំណែក​តំបន់​លឿង ត្រូវ​បន្ត​រយៈ​ពេល ១៤ថ្ងៃ ដោយ​គិត​ពីម៉ោងសូន្យ ថ្ងៃទី២០ ខែឧសភា រហូត​ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២១។

Advertisement
Advertisement