Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជា​គ្រោង​នាំចេញ​ប្រេង​ឆៅ​ប្រមាណ៣០ម៉ឺនបារ៉ែល​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក្នុង​ខែឧសភា​នេះ

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត បានថ្លែង​ឲ្យដឹងថា ក្នុង​ខែឧសភា នេះ ក្រុមហ៊ុន KrisEnergy​ ដែល​ជា​ក្រុមហ៊ុន​រុករក និង​បូម​ប្រេង​របស់​ប្រទេស​សិង្ហ​បុរី នៅ​កម្ពុជា នឹង​នាំ​ចេញ​ប្រេង​របស់​កម្ពុជា ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក្នុង​បរិមាណ​ពី ២៧ម៉ឺន ទៅ ៣០ម៉ឺន​បារ៉ែល​។

បើតាម​អគ្គនាយកប្រេងកាតរូបនេះថា បច្ចុប្បន្ន​ក្រសួង​កំពុង​ពិនិត្យ​ជាមួយ​ក្រុមហ៊ុន​អំពី​ការ​ស្នើរ​សុំ​ទិញ​ប្រេង​លើក​ទី​១ ពី​កម្ពុជា ក្នុង​នោះ​នៅ​ពេល​ក្រសួង​សម្រេច​លើ​សំណើរ​ណាមួយ នោះ​នឹង​អាច​ដឹង​ថា ប្រេង​នេះ​នាំ​ចេញ​ទៅ​ទីណា និង​ការ​នាំ​យក​ទៅ​ស្តុក​ទុកដាក់​កន្លែង​ណាមួយ​។ ​តែ​សម្រាប់​ជំហាន​នៃ​ការ​នាំ​ចេញ​ប្រេង​បន្ទាប់ ក្រសួង​មិន​ទាន់​ធ្វើការ​កំណត់​ទៅ​តាម​ទិស​ដៅ​នាំ​ចេញ​បាន​នៅឡើយ ដោយ​អាស្រ័យ​លើ​ការ​ផលិត​ជាក់ស្តែង នឹង​ការ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ។

គួរ​បញ្ជាក់ថា កម្ពុជា​បានទទួល​ដំណក់ប្រេងលើកដំបូង​កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០២០ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy កាលពីឆ្នាំ២០១៧ ក្នុងការរុករកប្រេង​ក្នុងដែនសមុទ្រ​របស់​កម្ពុជា។ ក្នុង​កិច្ច​ព្រមព្រៀងនោះ ក្រុមហ៊ុនគ្រោងអភិវឌ្ឍការបូមប្រេងឆៅ ជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ផ្តើមនៅតំបន់អប្សារា ដែលមានអណ្តូងសរុប ៨៥ ក៏ប៉ុន្តែក្រុមហ៊ុនបានយកដំណក់ប្រេងដំបូងទៅលើអណ្តូងចំនួន៥ ជាការចាប់ផ្តើមដំបូងសិន៕

Advertisement
Advertisement