Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទោះប្រើពេល២សប្តាហ៍​ក្នុងការ​ដឹកជញ្ជូន តែស្វាយកម្ពុជា​នៅតែរក្សា​ស្ថានភាពដើម ពេល​ទៅដល់ចិន

រដ្ឋមន្រ្តីក្រសួងកសិកម្ម​បាន​បង្ហាញពីមោទនភាព​ចំពោះ​ស្វាយកែវល្មៀតខ្មែរ ដោយ​បានបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា បើទោះបីបានប្រើប្រាស់ពេលវេលាពីរសប្តាហ៍ក្នុងការដឹកជញ្ជូនស្វាយស្រស់ចេញពីកម្ពុជាទៅកាន់គោលដៅប្រទេសចិន យ៉ាងណាក៏ដោយ ក៏គុណភាពផ្លែស្វាយកែវល្មៀតកម្ពុជា នៅតែរក្សាបានស្ថានភាពដើមរបស់បានល្អប្រពៃដដែល មិនទុំ និងរលួយដែរ។

គួរ​បញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២១កន្លងទៅនេះ កម្ពុជា​បាន​បើក​សម្ពោធជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជាទៅកាន់ប្រទេស​ចិន បន្ទាប់ពីគយចិត្ត​បាន​យល់ព្រមអនុញ្ញាត។ ការដឹកជញ្ជូនស្វាយពី​កម្ពុជា ទៅប្រទេសចិននោះ ត្រូវប្រើប្រាស់រយៈពេល នៃការដឹកជញ្ជូន ចំនួន១៣ថ្ងៃ ទើបទៅដល់គោលដៅ៕

Advertisement
Advertisement