Connect with us

Hi, what are you looking for?

អន្តរជាតិ

របួសជាង ២១០ នាក់បន្ទាប់ពីរថភ្លើងចំនួន២ បុកគ្នានៅក្រុងគូឡាឡាំពួ

ទិដ្ឋភាពរថភ្លើងដែលបុកគ្នា និងអ្នក​ដំណើររងគ្រោះ

គូឡាឡាំពួ ៖ មនុស្សជាង ២១០ នាក់បានរងរបួសបន្ទាប់ពីរថភ្លើង LRT ២ គ្រឿងបានបុកគ្នា នៅទីក្រុងគូឡាឡាំពួ នៃប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃច័ន្ទ (២៤ ឧសភា) ។ នេះបើតាមការផ្សាយរបស់ cna នាព្រឹកថ្ងៃទី២៥ ឧសភា នេះ ។

ទិដ្ឋភាពរថភ្លើងដែលបុកគ្នា និងអ្នក​ដំណើររងគ្រោះ

រដ្ឋមន្រ្តីក្រសួងដែនដីសហព័ន្ធលោក Annuar Musa បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានបុកគ្នាជាមួយ LRT ផ្សេងទៀតដែលមានទូរ “ទទេ” ហើយបានខ្ទាតអ្នក​ដំណើរចេញមកក្រៅ  ។

រថភ្លើងដឹកអ្នកដំណើរ ដែលដំណើរការដោយស្វ័យ​ប្រវត្តិនេះ បានចេញពីស្ថានីយ៍កាំងបារ៉ៅ ឆ្ពោះទៅហ្គូមបាក មានផ្ទុកមនុស្សចំនួន ២១៣ នាក់ ។ យ៉ាងណាក៍ដោយក្រុមមន្ត្រីបាន​ធ្វើការសន្និដ្ឋានបឋមថា វាមានបញ្ហាមិនត្រឹមត្រូវដែលផ្ដើមពីមជ្ឈមណ្ឌលប្រតិបត្តិការ ។ ហើយថា គេនឹងបន្តស្រាវជ្រាវបន្ថែមទៀត ៕

Advertisement
Advertisement