Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

ដេននីក្វាន់ មិនសុខចិត្តរឿងសណ្ឋាគារ​សមុទ្រមាសនៅក្រុងព្រះសីហនុលួចបង្កប់កាម៉េរ៉ាក្នុងបន្ទប់នាង រួចផ្តល់សំណង​១ម៉ឺនដុល្លារ (វីដេអូ)

នៅថ្ងៃនេះ ដេននីក្វាន់ ដែល​គេ​ដឹងថា គឺជា​តារាចាយរាងសិចស៊ីមួយរូប បានបង្ហោះ​សារ​នៅលើបណ្តាញសង្គម ដោយ​មិន​ខុសចិត្ត​ចំពោះ​សំណងចំនួន១ម៉ឺនដុល្លារ​​ពីសណ្ឋាគារ សមុទ្រមាស នៅក្រុងព្រះសីហនុ ដែលលួចបង្កប់កាម៉េរ៉ា​នៅក្នុង​បន្ទប់នាងស្នាក់នៅ។

តាមការ​បញ្ជាក់នាង ដេននីក្វាន់ ថា រឿងរ៉ាវនេះ គឺបានកើត​ឡើងកាលពីខែតុលា ឆ្នាំ​២០២០មកម្ល៉េះ ដែលនៅពេលនោះ​នាង​បានទៅ​លេង​កំពង់សោម ហើយ​ក៏​បានជួលបន្ទប់សណ្ឋាគារសមុទ្រមាសស្នាក់នៅ លុះ​ស្នាក់នៅបានមួយយប់ កូនចៅរបស់នាងបានប្រាប់ថា បន្ទប់សណ្ឋាគារនោះ​មាន​បង្កប់កាម៉េរ៉ា រួច​ក៏​បានឃើញ​មែន។

ចំពោះរឿងរ៉ាវដែលកើតឡើងតាំងតែពីខែតុលា ឆ្នាំ​២០២០ រួចទើបនាង​ទម្លាយ​ចេញនៅពេលនេះ ដេនីក្វាន់ បានបញ្ជាក់ថា ក៏ព្រោះតែនាង​រង់ចាំ​ដំណោះស្រាយ​ល្អជាមួយ​ម្ចាស់សណ្ឋាគារ តែឥឡូវ​លទ្ធផលចេញមក គឺអយុត្តិធម៌សម្រាប់នាងណាស់ ដោយ​ការ​ឲ្យ​សំណង ១ម៉ឺនដុល្លារនេះ ប្រៀបដូចជាមើលងាយ​កិត្តិយស​របស់​នាងដែលជា​ស្រ្តីខ្មែរពេកហើយ។

យ៉ាងណាក៏ដោយ​ចំពោះ​រឿងរ៉ាវនេះ យើងមិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺពី​ម្ចាស់សណ្ឋាគារ សមុទ្រមាស បានទេនៅថ្ងៃនេះ៕

Advertisement
Advertisement