Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីយោធាម្នាក់ ត្រូវអ្នកជំងឺកូវីដដែលញៀនថ្នាំវាយសម្លាប់

ត្បូងឃ្មុំ៖ សមត្ថកិច្ចបានឲ្យ​ដឹងថា មន្រ្តីយោធាម្នាក់ ត្រូវបានអ្នកកើតជំងឺកូវីដ-១៩ ដែលញៀនថ្នាំ វាយសម្លាប់ កាលពីល្ងាចថ្ងៃទី២៥ ឧសភា ឆ្នាំ២០២១ ពេលដែលជនរងគ្រោះត្រូវបានអង្គភាពបញ្ជូនមកឲ្យយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ។ ចំណែកជនសង្ស័យឈ្មោះ មឿន ម៉ឺន អាយុ៣៨ឆ្នាំ រស់នៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។

តាមប្រភពថា ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កាជនរងគ្រោះដែលកំពុងអង្គុយយាមម្នាក់ឯងរហូតដល់ស្លាប់ ក្នុងបំណងរត់គេចខ្លួន​ ខណៈដែលអ្នក​យាមដ៍ទៃទៀតកំពុងហូបបាយ តែត្រូវបានចាប់ខ្លួន ៕

Advertisement
Advertisement