Connect with us

Hi, what are you looking for?

អន្តរជាតិ

បារាំងព្យាយាមលាងប្រវត្តិសាស្រ្តដ៍ជូរចត់ ជាមួយរ៉្វាន់ដា

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង

គីហ្គាលី ៖ ប្រធានាធិបតីបារាំងលោក អេមានួអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Kigali កាលពីថ្ងៃព្រហស្បតិ៍ (២៦ ឧសភា) ដោយសង្ឃឹមថានឹងបង្កើតចំណងទាក់ទងរវាងប្រទេសទាំងពីរឡើងវិញ បន្ទាប់ពីការចោទប្រកាន់របស់ប្រទេសរ៉្វាន់ដា អស់ជាច្រើនទសវត្ស ពាក់ព័ន្ធការសម្លាប់រង្គាល ។ នេះបើតាមការផ្សាយរបស់cna នាព្រឹកថ្ងៃទី២៧ ឧសភា នេះ ។

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង

ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយនៅក្នុងខែមីនា នៃរបាយការណ៍របស់គណៈកម្មការស៊ើបអង្កេតបារាំងមួយដែលបាននិយាយថា ឥរិយាបថអាណានិគមបានធ្វើឱ្យមន្រ្តីបារាំងងងឹតភ្នែកហើយរដ្ឋាភិបាលមានទំនួលខុសត្រូវ “ធ្ងន់ធ្ងរ និងលើសលប់” ចំពោះការមិនគិតពិចារណាអំពីការសម្លាប់ ដែលគេដឹងថា មានពលរដ្ឋរ្វាន់ដា យ៉ាងហោចណាស់ជាង៨០០.០០០ នាក់ ត្រូវបានសម្លាប់​អំឡុងការគ្រប់គ្រងអំណាចរបស់លោក ហ្វ្រង់ស្វ័រ មីតឺរ៉ង់ (Francois Mitterrand) ឆ្នាំ១៩៩៤ ។

យ៉ាងណាក៍ដោយលោក ម៉ាក្រុង ដែលបានព្យាយាមកាត់បារាំងពីអតីតកាលអាណានិគមបានយល់ព្រមរួចហើយកាលពីខែមេសា ដើម្បីបើកបណ្ណាសាររបស់អតីតប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ មីតឺរ៉ង់ ដែលទទួលបន្ទុកក្នុងរបបប្រល័យពូជសាសន៍ នេះ ៕

 

Advertisement
Advertisement