Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជាគ្រោង​សាកល្បងបើកទេសចរណ៍​ជា​បណ្តើរៗ​ឡើងវិញ ផ្តោតលើទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ១៩

កម្ពុជាមានគម្រោងនឹងបើកឲ្យ​មានការ​ចូល​មកទស្សនាប្រទេសកម្ពុជា​ឡើងវិញជា​បណ្តើរៗ​នៅ​ក្នុងត្រីមាសទី៤ ឆ្នាំ​២០២១ ដោយផ្តោតអាទិភាព​ការអនុវត្តគម្រោងក្នុងជំហានទី១នៅខេត្តសៀមរាប-អង្គរ និងសង្កត់ធ្ងន់លើយុទ្ធសាស្រ្តទាក់ទាញទីផ្សារទេសចរណ៍ដែលមានហានិភ័យកូវីដ-១៩ ទាប ឬដែលមានការគ្រប់គ្រងការកូវីដ-១៩បានល្អ ឬទីផ្សារដែលស្ថិតក្នុងតំបន់ព័ណ៌បៃតង។

ក្នុង​កិច្ចប្រជុំចង្អៀតធ្វើឡើង​តាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៤ ឧសភា ដឹកនាំដោយ​លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គម្រោងសាកល្បងនៃការបើកទេសចរណ៍ជាបណ្តើរៗនេះនឹងផ្តោតលើ៣ចំណុច ក្នុងនោះ​រួម​មាន៖

១). ការកសាងទំនុកចិត្តសម្រាប់ទេសចរ (Build Trust and Confident)

២). ការសម្រួលការធ្វើដំណើរ (Travel Facilitation) ដោយគម្រោងស្នើសុំលើកលែងលក្ខខណ្ឌនៃការធ្វើចត្តាទ្បីស័កទាំងស្រុងចំពោះទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងហើយ ចេញពីទីផ្សារបៃតង

៣). ការសម្រួលតម្លៃកញ្ចប់ទស្សនកិច្ចសមរម្យ ដើម្បីធានាការប្រកួតប្រជែងក្នុងតំបន់។

យ៉ាងណាក៏ដោយ គម្រោងមួយនេះ ក្រសួងទេសចរណ៍កំពុងធ្វើ​ការ​ពិគ្រោះយោបល់បន្ថែមទៀតជាមួយវិស័យឯកជន មុនស្នើសុំសេចក្តីសំរេចពី រាជរដ្ឋាភិបាល៕

Advertisement
Advertisement