Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជើងខ្លាំងទាត់ធាក់រឿងកាងស្រីស្នេហ៍​នៅស្រុកព្រៃកប្បាស ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនហើយ

យុវជន​ដែល​បានប្រើហិង្សា​ទៅ​លើ​យុវជន​ម្នាក់​ទៀត នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីកំឡុង​ពាក់​កណ្តាល​ខែនេះ ព្រោះតែកាងស្រីស្នេហ៍នោះ ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន​ហើយ​កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២១ នៅចំណុចភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយពេលនេះសមត្ថកិច្ច​កំពុងតែស្រាវជ្រាវចាប់ខ្លួនបក្ខពួកបន្ថែមទៀត។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជាក់ថា មានឈ្មោះ អ៊ាង សុខេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាសបានថ្លែងថា ជនសង្ស័យខាងលើនិងបក្ខពួកបានធ្វើសកម្មភាពហឹង្សាដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាលពីថ្ងៃទី១៦ ខែឧសភា វេលាម៉ោង១៧និង១០នាទីចំណុចហាងកាហ្វេមួយកន្លែងស្ថិតនៅភូមិកំពែងត្បូង ឃុំកំពែង ស្រុកព្រៃកប្បាស។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យនិងគ្នីគ្នាបាននាំគ្នារត់គេចខ្លួនអស់។

លោកអធិការបន្តទៀតថា ដោយមានការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងនិងមានកិច្ចសហការល្អរវៀងសមត្ថកិច្ចខេត្តកណ្តាល ក៏ឈានដល់ការឃាត់ខ្លូនជនសង្ស័យបានម្នាក់ដែលជាជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ចំណែកបក្ខពួកសេសសល់កម្លាំងរបស់លោកកំពុងសហកាបន្តតាមចាប់មកផ្តន្ទាទោសដូចគ្នា៕

Advertisement
Advertisement