Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរជម្រុញ​ឲ្យ​មានការ​រឹតបន្តឹងវិធានការ​សុខាភិបាល ក្រោយ​ករណីឆ្លង​កូវីដ១៩​ក្នុង​ស្រុកស្រែអំបិល បន្ត​កើនឡើង

(កោះកុង) – ក្រោយពីអង្កេតឃើញថា អាត្រាចម្លងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល នៅតែបន្តកើនឡើងឥតឈប់ឈរ រដ្ឋបាលខេត្តកោះកុង បានជម្រុញដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធគ្រប់មូលដ្ឋានក្នុងភូមិសាស្រ្តស្រុកស្រែអំបិល បន្តការអនុវត្ត និង រឹតបន្តឹងអោយបានម៉ឺងម៉ាត់ នូវវិធានសុខាភិបាល ។

មន្ត្រីជំនាញផ្នែកសុខាភិបាល បានអះអាងថា អត្រាឆ្លងជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងស្ទើររាល់ថ្ងៃ ផ្តើមឡើងដោយមានប្រភពចម្លង ពីបុរសឈ្មោះ ម៉ន សុខម៉េង អាយុ១៩ ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ (អាយ តាវ )ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយជាហេតុនាំឲ្យអាជ្ញាធរស្រុកស្រែអំបិលនិងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនេះ មានការបារម្ភខ្លាំង ។

បច្ចុប្បន្ន អាជ្ញាធរស្រុកស្រែអំបិល កំពុងបង្កើនការរឹតបន្តឹង គ្រប់ច្រកល្ហក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត និងរឹតបន្តឹងលើនីតិវិធីស្តីពីការផាកពិន័យ អន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលជាប្រភេទជំងឺកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តកោះកុង។

លោក ជា ចន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានស្នើរសដល់ពលរដ្ឋក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ត្រូវចូលរួមបន្តពង្រឹងអនុវត្តន៍ឲ្យបានម៉ឺងម័ត ដោយពុំមានការធ្វេសប្រហេសតាមការណែនាំរបស់រាជរដ្ឋាភិបាល(៣កុំ ៣ការពារ) និងហាមរៀបចំនូវពិធីរៀបអាពាហ៍ពិពាហ៍ ពិធីភ្ជាប់ពាក្យ ពិធីបុណ្យ ពិធីជប់លៀង ពិធីខួបកំណើត ពិធីឡើងគេហដ្ឋាន និងរាល់ការជួបជុំដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន រហូតដល់មានការជូនដំណឹងជាថ្មី ។

សូមបញ្ជាក់ថា បើគិតមកទល់និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ម្សិលម៉ិញ សម្រាប់អាត្រាការចម្លងជំងឺកូវីដ-១៩ ចូលសហគមន៍ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិលកើនឡើងប្រមាណជិត១០០នាក់ហើយ ដែលតួរលេខនេះជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកខេត្តកោះកុង ពិសេសក្នុងភូមិសាស្ត្រស្រុកស្រែអំបិលតែម្តង ៕

Advertisement
Advertisement