Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តកំពតសម្រេចបិទកាស៊ីណូនៅច្រកទ្វារអន្តរជាតិព្រែកចាក និង​ច្រកតន់ហន់ ក្រោយរកឃើញករណីឆ្លងវីរុស​កូវីដ១៩

(កំពត) – រដ្ឋបាល​ខេត្តកំពតកាលពីថ្ងៃម្សិលមិញនេះ បានសម្រេច​បិទ​អាជីវកម្ម​កាស៊ីណូទាំងអស់នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក និង​ច្រកទ្វារ​ទ្វេភាគី​តន់​ហន់ ព្រមទាំង​ផ្សារ​ព្រែក​ក្រឹស ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត រយៈពេល​១៤​ថ្ងៃ គិត​ចាប់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១ តទៅ ក្រោយពីរកឃើញករណីឆ្លង​វីរុស​កូវីដ​១៩នៅទីនោះ។

យោង​តាមរបាយការណ៍​ស្តីពីចំនួនអ្នកឆ្លង​ជំងឺកូវីដ១៩ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១បានបង្ហាញថា ខេត្តកំពត​បានរកឃើញ​ករណីឆ្លង​វីរុស​កូវីដ​១៩ចំនួន៥៦នាក់ ដែលសុទ្ធសឹងជាបុគ្គលិកកាស៊ីណូ «​សុខ គឹម​ម៉េង​» ស្ថិត​នៅ​ច្រកទ្វារ​ទ្វេភាគី​តន់​ហន់ ក្នុង​​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត​៕

Advertisement
Advertisement