Connect with us

Hi, what are you looking for?

ក្នុងស្រុក

លែង​បារម្ភ​ទៀតទៅ! នៅ​រដូវប្រាំង​ឆ្នាំ២០២០នេះ មិន​មានការ​ខ្វះខាត​អគ្គិសនី​ទៀត​ទេ​

(ភ្នំពេញ)៖ បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ក្នុង​សប្តាហ៍​នេះ​បាន​បញ្ជាក់​ថា នៅ​រដូវប្រាំង​ឆ្នាំ ២០២០ នេះ នឹង​លែង​មានការ​ខ្វះខាត​អគ្គិសនី​ទៀ​តហេីយ។

មន្រ្តីអគ្គិសនីកម្ពុជា​កំពុង​តែធ្វើ​ការ​តភ្ជាប់​បណ្តាញ​មួយ​ក្នុង​រាជធានីភ្នំពេញ

តាម​ការ​លើកឡើង​របស់​លោក ស៊ុយ សែម ថា ការ​លែង​ខ្វះខាត​នេះ គឺ​ដោយសារតែ​មានការ​ផ្គត់ផ្គង់​អគ្គិសនី​ក្របខណ្ឌ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​វិនិយោគ។

ជាមួយគ្នា​នេះ ក្រសួង​រ៉ែ និង ថាមពល ក៏បាន​បញ្ជាក់​ដែរ​ថា ត្រឹម​ឆ្នាំ២០២០នេះ គ្រប់​ភូមិ​ទាំងអស់​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​ពី​ប្រភព​អគ្គិ​សនី​ផ្សេង​ៗ ហើយ​ដល់​ឆ្នាំ២០៣០ យ៉ាងហោចណាស់ ៩០​%នៃ​គ្រួសារ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​គឺ​មាន​អគ្គិសនី​មានគុណ​ភាព​ដូច​អគ្គិសនី ពី​ខ្សែ​រប​ណ្តញ​ជាតិ​ប្រើប្រាស់​៕

Advertisement
Advertisement