Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខែឧសភានេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់

(ភ្នំពេញ) – យោង​តាម​របាយការណ៍របស់ក្រសួងទេសចរណ៍​បាន​ឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥ នាក់។

គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះ រួមមាន៖

* ខេត្តកំពត៖ ៣៨,៨១៧ នាក់

* ខេត្តបាត់ដំបង៖ ២៦,៨៤០ នាក់

* ខេត្តកែប៖ ២៣,០០៤នាក់

* ខេត្តសៀមរាប៖ ១៨,៧៥៧ នាក់

* ខេត្តកំពង់ស្ពឺ៖ ១៦,១៨៧ នាក់

* ខេត្តព្រះសីហនុ៖ ១២,១៦០នាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​បានបញ្ជាក់ថា ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦.៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥៕

Advertisement
Advertisement