Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

មកទល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សង់បានប៉ុន្មានភាគរយហើយ?

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

(ព្រះសីហនុ) – យោងតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការ«ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ» នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២១ នេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានសាងសង់សម្រេចបាន ៦០ភាគរយហើយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើម​ស្ថាបនានៅខែមីនា ឆ្នាំ២០១៩ ហើយតាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២។

ផ្លូវល្បឿនលឿននេះ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ក្នុងទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារអាមេរិក។

សកម្មភាពស្ថាបនាផ្លូវល្បឿនលឿន

ផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់​១០សង់​ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

Advertisement
Advertisement