Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទីតាំងចំនួន១៧កន្លែង​នៅ​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​កំរៀង ត្រូវ​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់

(បាត់ដំបង) – ដោយ​មាន​ភាព​ចាំបាច់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩ រដ្ឋបាល​ខេត្ត​បាត់ដំបង​កាលពីថ្ងៃម្សិលមិញនេះ បានសម្រេច​ធ្វើ​ការ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ចំពោះទីតាំង​ចំនួន ១៧កន្លែង នៅ​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​កំរៀង ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២១ រហូត​ដល់​មាន​ការ​សម្រេចជា​ថ្មី។

អំឡុងពេល​បិទ​ខ្ទប់នេះ ទីតាំង​១៧កន្លែងនោះ នឹង​ត្រូវ​អាជ្ញាធរ​ហ៊ុំព័ទ្ធផ្អាក​ការ​ចេញចូល ហើយ​អ្នក​រស់​នៅ​ទីតាំង​បិទ​ខ្ទប់​ទាំង​១៧កន្លែងនេះ​ដែលមាន​ការ​ប៉ះពាល់ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នក​មាន​វិជ្ជមាន​ជំងឺកូវីដ​១៩ ត្រូវ​ធ្វើ​ចត្តាឡីស័ក និង​យកសំណាក។

Advertisement
Advertisement