Connect with us

Hi, what are you looking for?

ក្នុងស្រុក

បើកម៉ូតូទាំងស្រវឹង បុក​ជាមួយ​ម៉ូតូ​បើក​បញ្រ្ចាស់ទិសគ្នា ស្លាប់​ម្នាក់ របួសម្នាក់​នៅស្រុកបូទុមសាគរ

(កោះកុង) – កាលពីវេលាម៉ោង​ប្រមាណជិត​១១យប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅ​លើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយ ម៉ូតូបុកនិងម៉ូតូ (ជិះបញ្រ្ចាសទិសគ្នា) បណ្តាលឲ្យ​មនុស្សស្លាប់១នាក់ និងរងរបួសធ្ងន់១នាក់។

ប្រភពពីកន្លែងកើតហេតុបង្ហាញថា ជនបង្ករជិះម៉ូតូម៉ាក វេវពណ៌ខៀវ គ្មានស្លាកលេខ បើកបរ ទិសដៅពីរកើតទៅលិចដោយ​មិនប្រកាន់ស្តាំ និង​ស្ថិតក្នុងស្ថានភាពស្រវឹងផង លុះ​មក​ដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ ០១គ្រឿងទៀតម៉ាកវ៉េវពណ៌ក្រហមលាយខ្មៅគ្មានស្លាលេខ។

សមត្ថកិច្ចថា ជនបង្ករឈ្មោះ សៀង សឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ (ស្លាប់) រីឯ ជនរងគ្រោះឈ្មោះ សេក រិន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ(របួសធ្ងន់) ។

ក្រោយ​កើតហេតុជនរងគ្រោះ និងជនបង្ករ ត្រូវ​បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ពេលបញ្ជូនដល់មណ្ឌលសុខភាពអណ្តូងទឹក ជនបង្ករបានស្លាប់នៅមណ្ឌល រីឯជនរងគ្រោះម្នាក់ទៀត បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ចំណែកម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្ត៕

Advertisement
Advertisement