Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៧២៩នាក់, ជាសះស្បើយ៧២១នាក់

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧២៩នាក់ (ករណីឆ្លងនាំចូលពីបរទេស ២៩នាក់ និង ៧០០នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៧២១នាក់ ហើយករណីស្លាប់ ០៦នាក់។

គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣២,១៨៩នាក់ ជាសះស្បើយសរុបចំនួន ២៤,៧៦៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៧,៤២៦នាក់ ហើយករណីស្លាប់សរុប ២៣៦នាក់៕

Advertisement
Advertisement