Connect with us

Hi, what are you looking for?

អន្តរជាតិ

មនុស្ស​នៅ​លើ​ពិភពលោកបានចាក់វ៉ាក់សាំងជាង ២,១ពាន់លានដូសហើយ

ក្នុងរយៈពេល​៦ខែដែលចាប់ផ្តើមចាក់វ៉ាក់សាំង មានវ៉ាក់សាំងជាង ២,១ពាន់លានដូស នៃប្រទេស​ចំនួន២១៥ បានចាក់ជូនពលរដ្ឋ​របស់ខ្លួន។

ភាគច្រើនការចាក់វ៉ាក់សាំងធ្វើឡើងដោយរដ្ឋាភិបាលដោយមានល្បឿននៃការចាក់វ៉ាក់សាំងយឺតយ៉ាវមានប្រទេសមួយចំនួនបានសម្រេច អនុញ្ញាតឲ្យវិស័យឯកជនបញ្ជាទិញវ៉ាក់សាំងដោយខ្លួនឯង​ចាក់ជូនពលរដ្ឋ។

នៅពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានអនុញ្ញាតឲ្យ មន្ទីឯកជននានានៅទូទាំងប្រទេសអាចធ្វើការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯងបាន ដើម្បីចាក់ជូនពលរដ្ឋដែលមានតម្រូវការចាក់វ៉ាក់សាំង​។

សារព័ត៌មាន CNA បានដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងសម្របសម្រួលការចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ីនលោក Khairy Jamaluddin នៅថ្ងៃទី​៣ខែមិថុនាថា រដ្ឋាភិបាលរបស់រដ្ឋ និងមន្ទីរពេទ្យឯកជននានានៅទូទាំងប្រទេស អាចធ្វើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយខ្លួនឯងបាន ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំងដែលមិនត្រូវបានប្រើនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិ តួយ៉ាងដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និង Sinopharm ជាដើម។

ថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីបានទៅទស្សនកិច្ចមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុងរដ្ឋ Penang នៅថ្ងៃព្រហស្បតិ៍ ទី៣ មិថុនានេះ លោក Khairy បាននិយាយថា មន្ទីពេទ្យថ្នាក់រដ្ឋ និងមន្ទីរពេទ្យឯកជននានាក្នុងប្រទេសម៉ាឡេស៊ីអាចបញ្ជាទិញវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួកគេបាន ដរាបណាវ៉ាក់សាំងទាំងនេះត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក៕

Advertisement

Facebook

អត្ថបទទាក់ទង