Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ ករណីឆ្លងកូវីដ​១៩ថ្មី កើន​ឡើង​រហូត​ដល់ជិត៩រយនាក់

តាមសេចក្តីជូនដំណឹង​របស់ក្រសួងសុខាភិបាល​នៅថ្ងៃទី៤ ខែមិថុនានេះ​បាន​បញ្ជាក់ថា កម្ពុជា​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី រហូត​ដល់ទៅ ៨៨៦នាក់ ដែលជា​ចំនួនច្រើន ជិត​ស្មើ​នឹង​ចំនួនកម្ពុជា​ធ្លាប់​ឆ្លង​ខ្ពស់​បំផុតកាលពីពាក់​កណ្តាល​ខែមុន។

យ៉ាងណាក៏ដោយ នៅថ្ងៃនេះដែរ កម្ពុជា​ក៏​មាន​ករណីជា​សះស្បើយ​ចំនួន ៧៨១នាក់ផងដែរ ខណៈ​អ្នក​ស្លាប់​មាន​ចំនួន៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣,០៧៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៥,៥៤៤នាក់ និងស្លាប់សរុបចំនួន ២៤២នាក់៕

Advertisement
Advertisement