Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិនលួចទ្រព្យសម្បត្តិក្រុមហ៊ុន ត្រូវ​ប៉េអឹមខេត្តកោះកុងចាប់ខ្លួន

(កោះកុង) – ជនជាតិចិនម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិក្រុមហ៊ុន Union Development Group ,Ltd ស្ថិតក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជាក់ថា មាន​ឈ្មោះ Qiao Yo (ជនជាតិចិន) ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរគណនេយ្យក្រុមហ៊ុនយូញៀន បានលួចប្រាក់ពីក្រុមហ៊ុនអស់ចំនួន១៣៤.៥៨៧$ ( ដប់បីម៉ឺនបួនពាន់ប្រាំរយប៉ែតសិបប្រាំពីរដុល្លារ) អាមេរិក កាលពីអំឡុង ខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២១៕

Advertisement
Advertisement