Connect with us

Hi, what are you looking for?

អន្តរជាតិ

ផ្ទុះ​យន្តហោះ​នៅ​ប្រទេស​ហ្វីលីពីន ស្លាប់​មនុស្ស​៨នាក់

(ហ្វីលីពីន)៖ មនុស្ស​ចំនួន​៨នាក់​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​បាត់បង់​ជីវិត នៅ​ក្នុង​ករណី​ផ្ទុះ​ឆេះ​យន្តហោះ​មួយ​គ្រឿង ខណៈ​កំពុង​ហោះ​ហើរ​ចេញ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ឆ្ពោះទៅកាន់ប្រទេស​ជប៉ុន កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២០។

តាម​សេចក្តី​រាយការណ៍ ជនរងគ្រោះ​នៅ​លើ​យន្តហោះនោះ មានជនជាតិហ្វីលីពីន​៦ នាក់ ជនជាតិអាមេរិកម្នាក់ និងកាណាដាម្នាក់​។

ប្រធានអង្គការ កាកបាទក្រហមហ្វីលីពីនដែលជាសមាជិកព្រឹទ្ធសភា​លោក​ Richard Gordon ​បានឲ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើជារបស់ក្រុមហ៊ុនអាកាសរណ៍​ Lion Air ​ដឹកបុគ្គលិកពេទ្យ​៣នាក់ និង ក្រុមអកាសយានិក​៣នាក់​ អ្នកជំងឺម្នាក់ និងសាច់ញាតិអ្នកជំងឺម្នាក់ទៀត​។

មន្ត្រីអាកាសចរណ៍ហ្វីលីពីន បានបញ្ជាក់ថា យន្តហោះAgusta WW24 បានជួបបញ្ហា ពីត្រៀមហោះហើរ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង៕

Advertisement
Advertisement